ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិភាក្សាស្តីពីរំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ វេលេម៉ោង ៩:០០ នាទីព្រឹក តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ ២០២៣

នៅឆ្នាំ ២០២៣ និងក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ របស់រាជរដ្ឋាភិបាលកម្ពុជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រង-គម្រោង FMIS បានចុះសិក្សានីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌមួយចំនួនរួចរាល់សម្រាប់ការរៀបចំ និងដាក់ឱ្យអនុវត្ត FMIS ដែលឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ដែលនឹងត្រូវប្រើប្រាស់ FMIS នៅក្នុងឆ្នាំ២០២៤ ។ ជាកិច្ចការបន្តដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំនិតិវិធីឱ្យគ្រប់ជ្រុងជ្រោយ និងអាចឈានដល់ការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីរំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។


ព័ត៌មានទាក់ទង